មន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុបានបង្ហាញថា តាមរយៈស្ថិតិតាមដានវត្តមានកម្មករនិយោជិត​ ក្នុងខេត្តព្រះសីហនុ​ប្រចាំថ្ងៃ​ គិតចាប់ពីថ្ងៃទី១០-១៦​ ខែមេសា​ ឆ្នាំ​២០២០​ មានកម្មករ និយោជិតអវត្តមានទាំងមានច្បាប់​ ទាំងគ្មានច្បាប់អនុញ្ញាត​ សរុបចំនួន៨៤៤នាក់​ ក្នុងនោះ​ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​ អវត្តមាន​៥៣៧នាក់​ តំបន់សេដ្ឋកិច្ចពិសេសខេបូឌាន​ ចេជាំង​ អវត្តមាន​ចំនួន៣៧នាក់​ តំបន់សេដ្ឋកិច្ចកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ​ អវត្តមាន​ចំនួន១៤នាក់​ និង​រោងចក្រក្រៅតំបន់សេដ្ឋកិច្ចពិសេស​ និងវិស័យផ្សេងៗ​ អវត្តមានចំនួន២៥៨នាក់។នេះបើយោងតាមលិខិតរបស់មន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ ដែលបានចេញនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០នេះ។
មន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ បានអំពាវនាវ សូមម្ចាស់​ ឫតំណាងសហគ្រាសគ្រឹះស្ថាន​ទាំងអស់ ម្ចាស់ផ្ទះជួល​ និងបងប្អូនកម្មករនិយោជិតខ្លួនឯងផ្ទាល់សហការអនុវត្តវិធានការនេះអោយមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា មណ្ឌលដាក់ខ្លួនឲ្យដាច់ដោយឡែក​ (ចត្តាឡីស័ក​សុខាភិបាល​)​ រយៈពេល​១៤ថ្ងៃ​ មានទីតាំង​ស្ថិតនៅបរិវេណ​ វិទ្យាស្ថាន​ពហុបច្ចេកទេស​មិត្តភាពកម្ពុជា-ចិន​ (ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ)​ ៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ